ក្រោយពីជាប់លេខ១ ក្នុងបញ្ជីរបស់ Tripadvisor កាលពីដើមឆ្នាំ, ពេលនេះអង្គរវត្តខ្មែរ បានជាប់លេខ១ ជាថ្មីម្តងទៀត នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រលំដាប់ពិភពលោក Lonely Planet ថែមទៀត។
គេហទំព័រនេះ បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់អង្គរវត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។
Lonely Planet ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្នែកទេសចរណ៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧២ មានមូលដ្ឋាន ទីក្រុង Melbourne ប្រទេសអូស្រ្តាលី, មានបុគ្គលិកបម្រើការងារជាង៤០០នាក់ និងលោក Daniel Houghton ជានាយកប្រតិបត្តិ (CEO)។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ថាការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គវត្តខ្មែរ នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រLonely Planet ជាពិតជាស័ក្តិសមណាស់ ហើយថាចំណាត់ថ្នាក់នេះ នឹងនាំមកនូវភ្ញៀវទេសចរ មកកាន់កម្ពុជា កាន់តែលើសលុបថែមទៀត៕
No comments:
Post a Comment