ការចុះបញ្ជីយានយន្ត នៅកម្ពុជា កើនឡើងជាង ១១ភាគរយ ក្នុងឆ្នាំ២០១៤
ភ្នំពេញ៖ ការចុះបញ្ជីយានយន្ត នៅកម្ពុជា ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ បានកើនឡើង ជាង១១% បើប្រៀបទៅនឹងឆ្នាំ២០១៣ កន្លងទៅ នេះបើតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលផ្តល់ដល់ អង្គភាព FRESH NEWS នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០១៥ ។
របាយការណ៍នេះ បានបញ្ជាក់ថា ឆ្នាំមុននេះ ការចុះបញ្ជីយានយន្តសរុប មានចំនួន ៣២៣.៥០៨គ្រឿង ក្នុងនោះការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) មានចំនួន ២៨៣.៨៧៧គ្រឿង កើនឡើង១៥,៩២% ហើយការចុះបញ្ជី រថយន្ត មានចំនួន ៣៩.៥៣១គ្រឿង ដែលមានការកើនឡើង ៦,៣៦ភាគរយ។
របាយការណ៍បានឱ្យដឹងថា រយៈពេល១៤ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានការចុះបញ្ជីយានយន្ត ចំនួន ២.៧៨០.៧៣៥គ្រឿងហើយ ក្នុងនោះម៉ូតូមានចំនួន ២.៣៥៣.០៥១គ្រឿង និងរថយន្តមានចំនួន ៤២៧.៦៨៤គ្រឿង ផងដែរ ៕
No comments:
Post a Comment