Wednesday, December 31, 2014

សួស្តី ! ឆ្នាំថ្មី ២០១៥

សួស្តីមិត្តទាំងអស់គ្នា ! ឆ្នាំថ្មី២០១៥ បានចូលមកដល់ហើយ ។ អាយុរបស់យើងទាំងអស់គ្នា ក៏បានកើនឡើង១ឆ្នាំទៀតដែរ ហើយមួយឆ្នាំកន្លងទៅនោះ គឺជាបទពិសោធន៍ជីវិត របស់យើង ដើម្បីកែច្នៃបន្ថែម នូវជីវិតរយៈពេលទៅមុខទៀត។

ថ្ងៃនេះ ខ្ញុំមានអារម្មណ៍រីករាយ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ចូលមកដល់ ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូម ជូនពរ ដល់លោកអ្នកទាំងអស់គ្នា ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អបរិបូរណ៍ ហើយសម្រេចបានគ្រប់ភារកិច្ច !